តើមានចំណុចអ្វីដែលគួរឱ្យយើងទន្ទឹងរង់ចាំនៅក្នុងមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ២០២៤?

CRI, March 4, 2024
Size:

មហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ២០២៤ ជិតនឹងបើកធ្វើពេលជិតៗខាងមុខ។ ឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាឆ្នាំគន្លឹះសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចនៃផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤របស់ប្រទេសចិន។ ដូច្នេះ  តើមានចំណុចអ្វីដែលគួរឱ្យយើងទន្ទឹងរង់ចាំនៅក្នុងមហាសន្និបាតសភាទាំងពីរ ឆ្នាំ២០២៤?

ចំណុចទី១  តើធ្វើដូចម្តេចដើម្បីកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៤នេះ?     នាពេលបច្ចុប្បន្ននេះ និន្នាការជាទូទៅនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេលវែងមិនផ្លាស់ប្តូរទេ។ ទន្ទឹមនឹងនេះ ក៏ប្រឈមមុខនឹងបញ្ហាប្រឈម ដូចជាតម្រូវការប្រកបដោយប្រសិទ្ធភាពមិនគ្រប់គ្រាន់ និងបរិមាណផលិតកម្មក្នុងឧស្សាហកម្មមួយចំនួននៅសល់ច្រើន។ ក្នុងឆ្នាំនេះ តើប្រទេសចិនផ្តោតលើការងារស្នូលនៃការកសាងសេដ្ឋកិច្ច និងកំណត់គោលដៅអភិវឌ្ឍន៍យ៉ាងដូចម្ដេច បានទាក់ទាញប្រជាជនជាច្រើនឱ្យចាប់អារម្មណ៍ ។

ចំណុចទី២   តើធ្វើដូចម្តេចដើម្បីជំរុញកំណែទម្រង់ក្នុងវិស័យសំខាន់ៗ?ការពន្លឿនការកសាងទីផ្សារជាតិបង្រួបបង្រួម  ការកែលម្អបរិយាកាសអាជីវកម្មសម្រាប់សហគ្រាសឯកជនបន្ថែមទៀត  ការលើកកម្ពស់និងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃសហគ្រាសរដ្ឋ និងការអនុវត្តកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ។ល។   ភារកិច្ចកំណែទម្រង់ក្នុងវិស័យសំខាន់ៗជាច្រើននៅឆ្នាំ២០២៤នេះ   នឹងក្លាយជាចំណុចគួរឱ្យយកចិត្តទុកដាក់ពីសំណាក់តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

    ចំណុចទី៣   តើធ្វើដូចម្តេចដើម្បីធ្វើឱ្យផលិតភាពគុណភាពថ្មី " កាន់តែប្រសើរឡើងជាបន្តបន្ទាប់" ?ចាប់ពីលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងដំបូងក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅតំបន់ក្នុងឆ្នាំ ២០២៣  ដល់ការប្រើប្រាស់ពាក្យ "ថ្មី"ជាញឹកញាប់នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋបាលតំបន់ជាច្រើននៅឆ្នាំនេះ  ប្រជាជននឹងបន្តពិភាក្សាពាក្យ “ថ្មី” យ៉ាងក្តៅគគុកក្នុងអំឡុងពេលបើធ្វើមហាសន្និបាតសភាទាំងពីរ 

    ចំណុចទី៤  ធ្វើដូចម្តេចដើម្បីការពារជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែមានកម្លាំងនិងទទួលបានការគាំទ្រពីប្រជាជន?ការផ្តោតលើកង្វល់របស់ប្រជាជន ការធ្វើដូចម្តេចដើម្បីការពារជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែមានកម្លាំងនិងទទួលបានការគាំទ្រពីប្រជាជននឹងក្លាយជាគម្រោងពិភាក្សាសំខាន់ក្នុងមហាសន្និបាតសភាទាំងពីរឆ្នាំនេះ 

    ចំណុចទី៥  តើធ្វើដូចម្តេចដើម្បីជំរុញការបើកចំហកម្រិតខ្ពស់?ក្នុងបរិបទដែលលេចចេញនូវគំនិតដើរបញ្ច្រាស់ពីសកលភាវូបនីយកម្ម និងល្បែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង តើប្រទេសចិននឹងធ្វើដូចម្តេចដើម្បីជំរុញការបើកចំហកម្រិតខ្ពស់  ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាក្នុងបរិបទខាងក្រៅ ដែលជាចំណុចដ៏សំខាន់ជាងគេ៕