រឿងដែលលោក Xi Jinping យកចិត្តទុកដាក់នៅក្នុងមហាសន្និបាតសភាទាំង២របស់ប្រទេសចិន “ផ្លូវ”ទៅកាន់សុភមង្គល

CRI, March 4, 2024
Size:

    ប្រសិនបើចង់មានធូរធារ គួរតែធ្វើផ្លូវជាមុនសិន។ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនៃផ្លូវថ្នល់នៅជនបទចិន។

    ចេញដំណើរពីក្រុងLasa ហើយបើកបរទៅកាន់ទិសដៅភាគអាគ្នេយ៍ ផ្លូវបត់បែនរាបស្មើដូចជាខ្សែក្រវាត់ពណ៌សដែលរុំព័ទ្ធភ្នំព្រិល ព្រៃឈើនិងជ្រលងភ្នំ។

    “តើឥឡូវផ្លូវទៅកាន់Motuoបើកចរាចរណ៍ហើយឬនៅ?” ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូXiZangនៅក្នុងកិច្ចប្រជុំលើកទី១នៃសភាតំណាងប្រជាជននីតិកាលទី១២នាខែមីនា ឆ្នាំ២០១៣ លោកXiJinpingបានសួរបែបនេះ។

   នៅក្នុងតំបន់Xizangមានពាក្យមួយឃ្លាពោលថា៖ផ្លូវទៅកាន់Motuo គឺជាផ្លូវសួគ៌ាពិតប្រាកដ ដែលមានន័យថា វាពិបាកជាងឡើងស្ថានសួគ៌ទៅទៀត។Motuoត្រូវបានគេហៅជាយូរហើយថា ជាកោះខ្ពង់រាបដាច់ស្រយាល។នៅក្នុងអំឡុងពេល៨ឬ៩ខែជារៀងរាល់ឆ្នាំនៅពេលដែលភ្នំត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំង Motuoជាមូលដ្ឋានដាច់ដោយឡែកពីពិភពលោក។ដោយសារបញ្ហាផ្លូវថ្នល់ ការស្លៀកពាក់ ការហូបចុក ការរស់នៅ និងការធ្វើដំណើររបស់ប្រជាជននៅMotuoសុទ្ធតែមានការលំបាក។សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈសំណង់ពី៥,០០០ទៅ៦,០០០តោនដែលMotuoត្រូវការជារៀងរាល់ឆ្នាំ មានតែចាំដល់រដូវកាលព្រិលទឹកករលាយអស់ ទើបអាចដឹកជញ្ជូនដោយមនុស្សនិងសេះទៅកាន់តំបន់Motuo។នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ Motuoដែលធ្លាប់ជា “កោះខ្ពង់រាបដាច់ស្រយាល”បានបើកចរាចរណ៍ផ្លូវថ្នូល់ដំបូងទាំងមូល។ប្រវត្តិសាស្រ្តដែលប្រជាជននៅMedogមើលឃើញពិភពលោកខាងក្រៅដោយប្រើតែជើងរបស់ខ្លួនត្រូវបានបញ្ចប់ហើយ។

    នៅក្នុងមហាសន្និបាតសភាទាំង២ឆ្នាំ២០១៩ ពេលស្តាប់តំណាងមួយរូបនៃខេត្តGansuបាននិយាយថា “ស្រុកកំណើតរបស់ខ្ញុំនៅតែគ្មានផ្លូវល្បឿនលឿន យើងចង់មានផ្លូវល្បឿនលឿន ដើម្បីជម្រុញឱ្យស្រុកកំណើតចេញផុតពីភាពក្រីក្រ លោកXiJinpingបានសួរអ្នកទទួលខុសត្រូវខេត្តGansuដែលកំពុងអង្គុយក្បែរលោកថា “តើមានស្រុកប៉ុន្មានក្នុងខេត្តGansuមិនមានផ្លូវល្បឿនលឿន?

    ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនLindaត្រូវបានបើកដំណើរការជាផ្លូវការ។បន្ទាប់ពីរញ្ជួយដីកម្រិត៦.២រិចទ័រនៅក្នុងស្រុកJishishanមណ្ឌលLinxiaខេត្តGansu ផ្លូវល្បឿនលឿននេះត្រូវបានប្រជាជនហៅថា “ផ្លូវនៃជីវិត” ។

   ផ្លូវតភ្ជាប់ដួងចិត្តរវាងលោកXi Jinpingនិងប្រជាជន។ផ្លូវមួយក្លាយជាវិថីដ៏ភ្លឺស្វាងដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅប្រជាជននិងផ្សារភ្ជាប់នឹងអនាគត៕