តំបន់ផលិតស្បៀងសំខាន់នៅទូទាំងប្រទេសចិនបានប្រមូលទិញស្បៀងរដូវរំហើយជិត ១៥០ លានតោន

CRI, March 1, 2024
Size:

    រហូតដល់បច្ចុប្បន្ននេះ តំបន់ផលិតស្បៀងសំខាន់នៅទូទាំងប្រទេសចិនបានប្រមូលទិញស្បៀងរដូវរំហើយជិត ១៥០ លានតោន ដែលបានសម្រេចគោលដៅលើសពី ៧៥ភាគរយ ការទិញស្បៀងរដូវរំហើយនៅតំបន់ភាគខាងត្បូងនៃប្រទេសចិនបានបញ្ចប់ជាមូលដ្ឋានហើយតំបន់ភាគឦសាននិងខាងជើងនៃប្រទេសចិនបានចាប់ផ្តើមបង្កើនបរិមាណ ។ បន្ទាប់ពីបុណ្យចូលឆ្នាំចិន តម្រូវការលក់ស្បៀងរបស់កសិករបានកើនឡើង ហើយដំណើរការប្រមូលទិញត្រូវបានពន្លឿន។ រដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិនបានចាត់វិធានការដោយចំគោលដៅ ដើម្បីធានាការងារប្រមូលទិញឱ្យដំណើរការយ៉ាងរលូន។

លោក Tang Cheng អនុប្រធាននាយកដ្ឋានបម្រុងស្បៀងនៃរដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិនបានប្រាប់អ្នកសារព័ត៌មានថា  បរិមាណទិន្នផលស្បៀងរបស់ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ ២០២៣ ដែលមានចំនួន៦៩៥ លានតោន ក្នុងនោះ ស្បៀងរដូវរំហើយមាន  ៥២១ លានតោន ដែលបានកើនឡើងជិត១០លានតោនបើប្រៀបធៀបទៅនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន នេះនឹងធានាប្រកបដោយប្រសិទ្ធភាពនូវការផ្គត់ផ្គង់ស្បៀងនៅឆ្នាំ២០២៤នេះ៕