សមាជទូរស័ព្ទពិភពលោកឆ្នាំ ២០២៤ផ្តោតលើបច្ចេកវិទ្យា 5G-A

CRI, February 29, 2024
Size:

សមាជទូរស័ព្ទពិភពលោកឆ្នាំ ២០២៤ (MWC 2024)កំពុងប្រព្រឹត្តទៅនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្នុងអំឡុងសមាជនេះ បច្ចេកវិទ្យា 5G-A ដែលផ្អែកលើបច្ចេកវិទ្យា 5G បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ឥស្សរជនមួយចំនួននៅក្នុងឧស្សាហកម្មនេះជឿថា ឆ្នាំនេះគឺជាឆ្នាំដំបូងនៃការប្រើបច្ចេកវិទ្យា 5G-A ធ្វើអាជីវកម្ម ។

ឥស្សរជននៃឧស្សាហកម្មពាក់ព័ន្ធសម្គាល់ជាទូទៅថា ភាពពន្យាពេលកម្រិតទាប និងការកំណត់ទីតាំងមានភាពជាក់លាក់ខ្ពស់ និងសមត្ថភាពផ្សេងទៀតដែលនាំមកដោយបច្ចេកវិទ្យា 5G-A នឹងពង្រីកសេណារីយ៉ូប្រើប្រាស់បច្ចេកវិទ្យា 5G និងបង្កើតឱកាសទីផ្សារកាន់តែច្រើន។