តំណាងចិនអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីជំរុញដំណើរការគ្រប់គ្រងនិងកាត់បន្ថយសញ្វវុធអន្តរជាតិ

CRI, February 29, 2024
Size:

    ថ្ងៃទី២៦ ខែកុម្ភៈ  លោក Sun Xiaobo អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងសព្វាវុធនៃក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ប្រចាំសប្តាហ៍នៃកិច្ចចរចាស្តីពីការកាត់បន្ថយសញ្វវុធនៅទីក្រុងហ្សឺណែវ(CD) ដោយបានអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីជំរុញដំណើរការគ្រប់គ្រងនិងកាត់បន្ថយសញ្វវុធអន្តរជាតិ។

    លោក Sun Xiaobo បានថ្លែងថា ប្រឈមមុខនឹងស្ថានការណ៍សន្តិសុខអន្តរជាតិដ៏ស្មុគស្មាញ  CDគួរតែធ្វើសកម្មភាពយ៉ាងសកម្ម ។ ទី១ ត្រូវតែគោរពតាមពហុភាគីនិយម ដើម្បីសម្រេចបាននូវសន្តិសុខរួម។ ទី២ គឺគាំពារគំនិតឯកភាពអំពីការកាត់បន្ថយសញ្វវុធ និងជំរុញដំណើរការកាត់បន្ថយសញ្វវុធ។ ទី៣ គឺគ្រោងផែនការសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ និងប្រឆាំងនឹង «ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់»។ ទី៤ គឺយកចិត្តទុកដាក់ចំពោះការគ្រោងច្បាប់អន្តរជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា ភាពឆ្លាតវៃសិប្បនិមិ្មត លំហអាកាស និងអ៊ីនធឺណេតជាដើម ។ ទី៥ គឺជំរុញការអនុវត្តសន្ធិសញ្ញាក្នុងវិស័យជីវសាស្ត្រនិងគីមី និងគាំពារកិត្យានុភាពនៃប្រព័ន្ធសន្ធិសញ្ញាគ្រប់គ្រងសញ្វវុធ៕