ចិននឹងធ្វើការសិក្សាស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការអភិរក្សខ្លាឃ្មុំផេនដាចិនជុំថ្មី

CRI, February 28, 2024
Size:

     បច្ចុប្បន្ន សមាគមអភិរក្សសត្វព្រៃចិនបានឈានដល់មតិឯកភាពរួមជាមួយសួនសត្វជាច្រើននៃប្រទេសអេស្ប៉ាញ សហរដ្ឋអាមេរិកនិងអូទ្រីសជាដើម ស្ដីពីកិច្ចសហប្រតិបត្តិការអភិរក្សខ្លាឃ្មុំផេនដាចិនជុំថ្មី។ ដោយឈរលើមូលដ្ឋាននៃលក្ខខណ្ឌដ៏ល្អប្រសើរនៃខាងកិច្ចសហប្រតិបត្តិការនិងបំណងប្រាថ្នារួមរបស់ប្រជាជនចំពោះការអភិរក្សប្រភេទសត្វដែលជិតផុតពូជ ការសិក្សាស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការអភិរក្សខ្លាឃ្មុំផេនដាចិនជុំថ្មីជិតនឹងចាប់ដំណើរក្នុងពេលខាងមុខនេះ។

     សូមជម្រាបថា ខ្លាឃ្មុំផេដាចិនជាសម្បត្តិជាតិរបស់ប្រទេសចិន ដែលត្រូវបានប្រជាជនទូទាំងពិភពលោកស្រឡាញ់ចូលចិត្ត។ ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៩០ មក ប្រទេសចិនបានធ្វើការសិក្សាស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការអភិរក្សជាមួយប្រទេសចំនួន២០ ដែលទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យជាច្រើន៕