វេទិកាជាន់ខ្ពស់តុមូលស្តីពី"គម្រោងចិន"របស់អង្គការពាណិជ្ជកម្មពិភពលោកប្រារព្ធឡើងនៅរដ្ឋធានីAbu Dhabi ប្រទេសអារ៉ាប់រួម

CRI, February 28, 2024
Size:

ថ្ងៃទី ២៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វេទិកាជាន់ខ្ពស់តុមូលស្តីពី"គម្រោងចិន" លើកទី ១២ របស់អង្គការពាណិជ្ជកម្មពិភពលោកបានប្រារព្ធឡើងនៅរដ្ឋធានីAbu Dhabi ប្រទេសអារ៉ាប់រួម។លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាជាន់ខ្ពស់លើកនេះ ព្រមទាំងថ្លែងសុន្ទរកថា។លោកស្រី Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងរដ្ឋមន្ត្រីនៃរដ្ឋសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដូចជាអេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងម៉ារ៉ុកជាដើមបានថ្លែងសុន្ទរកថា។

លោក Wang Wentao បានថ្លែងថា ប្រទេសចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្នុងក្របខ័ណ្ឌនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី អនុវត្តបន្ថែមនូវ "គម្រោងចិន"ឱ្យបានល្អនិងមានភាពប្រាកដប្រជា អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាមួយនឹងសកម្មភាពជាក់ស្តែង ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃការអភិវឌ្ឍជាសកល។

សូមបញ្ជាក់ថា "គម្រោងចិន" ត្រូវបានបង្កើតឡើងដោយប្រទេសចិននិងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០១១ ដើម្បីជួយដល់រដ្ឋសមាជិកកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការរួមបញ្ចូលឱ្យកាន់តែប្រសើរឡើងក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕