សៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ»ភាគទី៤ត្រូវបានបោះពុម្ពផ្សាយជា៥ភាសា

CRI, February 27, 2024
Size:

សៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ»ភាគទី៤ជាភាសាចំនួន៥ រួមមាន ភាសាម៉ុងហ្គោលី ភាសាXiZang ភាសាអ៊ុយហ្គួរ ភាសាកាហ្សាក់ស្ថាននិងភាសាកូរ៉េ នាពេលថ្មីៗនេះ ត្រូវបានបកប្រែដោយការិយាល័យបកប្រែភាសាជនជាតិចិននិងបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយជនជាតិនិងដាក់លក់នៅទូទាំងប្រទេស។

សៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ»ភាគទី៤កែនិពន្ធរៀបរៀងដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន(ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន)រួមជាមួយនឹងវិទ្យាស្ថានប្រវត្តិសាស្រ្តនិងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងនាយកដ្ឋានភាសាបរទេសចិន ដែលរួមបញ្ចូលសុន្ទរកថាសំខាន់ ការណែនាំនិងលិខិតអបអរសាទរសំខាន់ៗរបស់លោកXi Jinpingចំនួន១០៩ច្បាប់ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ពីឆ្នាំ២០២០ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វាក៏រួមបញ្ចូលរូបភាពចំនួន៤៥សន្លឹករបស់លោកXi Jinpingចាប់តាំងពីខែមករាឆ្នាំ២០២០មកផងដែរ៕