លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៤នៃគណៈ កម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិន

CRI, February 27, 2024
Size:

រសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននិងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិនបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិន ដើម្បីសិក្សាស្រាវជ្រាវលើបញ្ហាស្តីពីការប្តូរបរិក្ខារដោយទ្រង់ទ្រាយធំនិងផលិតផលប្រើប្រាស់ចាស់ប្ដូរទៅជាផលិតផលប្រើប្រាស់ថ្មី និងបញ្ហាតើធ្វើយ៉ាងដូចម្តេចអាចកាច់បន្ថយដើមទុនភស្តុភារកម្មទូទាំងប្រទេសចិនដោយមានប្រសិទ្ធភាព។

លោកបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ការពន្លឿនប្តូរផលិតផលប្រើប្រាស់ចាស់ទៅជាផលិតផលប្រើប្រាស់ថ្មីគឺជាវិធានការសំខាន់សម្រាប់ជំរុញការអភិវឌ្ឍដោយមានគុណភាពខ្ពស់ ត្រូវលើកទឹកចិត្តនិងដឹកនាំដល់ការប្តូរបរិក្ខារដោយទ្រង់ទ្រាយធំនិងការប្តូរផលិតផលប្រើប្រាស់ចាស់ទៅជាផលិតប្រើប្រាស់ថ្មី។ការភស្តុភារកម្មគឺជាសរសៃរឈាមនៃសេដ្ឋកិច្ចពិតប្រាកដ ដែលតភ្ជាប់នឹងផលិកម្មនិងការប្រើប្រាស់ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ហេតុដូច្នេះការកាត់បន្ថយដើមទុនភស្តុភារកម្មទូទាំងប្រទេសចិនដោយមានប្រសិទ្ធភាពនឹងបង្កើនសមត្ថភាពប្រកួតប្រជែងជាស្នូលនៃឧស្សាហកម្ម លើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការសេដ្ឋកិច្ច៕