អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវត្រាបានត្រូវដោះលែងដោយមានលក្ខខណ្ឌ

CRI, February 21, 2024
Size:

ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤ លោកថាក់ស៊ីន ស៊ីណាវត្រា អតីតនាយករដ្ឋមន្ត្រីថៃបានត្រូវដោះលែងដោយមានលក្ខខណ្ឌ។នៅម៉ោង៦ថ្ងៃដដែលតាមម៉ោងក្នុងតំបន់ អ្នកសារព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យប៉ុលិសថៃនៅក្រុងបាងកកបានឃើញថា លោក ថាក់ស៊ីន បានជិះរថយន្តចាកចេញពីមន្ទីរពេទ្យដែលជាកម្លែងលោកព្យាបាលជម្ងឺនិងជាប់ឃុំឃាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានថ្លែងថា មានអ្នកជាប់គុកចំនួន៩៣០នាក់នឹងត្រូវដោះលែងដោយមានលក្ខខណ្ឌ ក្នុងនោះរួមមានលោកថាក់ស៊ីនផងដែរ។មូលហេតុដែលដោះលែងលោកថាក់ស៊ីនគឺដោយសារគាត់មានអាយុ៧០ជាងហើយ ហើយមានជម្ងឺដ៏ធ្ងន់ធ្ងរព្រមទាំងក៏បានត្រូវឃុំឃាំងជាង៦ខែផងដែរ។នាយករដ្ឋមន្ត្រីថៃបានថ្លែងជាសាធារណថា ការដែលលោកថាក់ស៊ីនត្រូវដោះលែងដោយមានលក្ខខណ្ឌគឺយោងតាមច្បាប់និងការកំណត់ពាក់ព័ន្ធ៕