ព័ត៌មានសំខាន់ទាំង ១០ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ឆ្នាំ២០២៣ ប្រកាសជាផ្លូវការ

lmcchina.org, February 19, 2024
Size:

នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ពិធីប្រកាសព័ត៌មានសំខាន់ទាំង ១០ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ឆ្នាំ២០២៣ បានប្រារព្ធនៅក្រុងប៉េកាំង។

ព័ត៌មានសំខាន់ទាំង ១០ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ឆ្នាំ២០២៣ ត្រូវបានប្រកាសក្នុងកម្មវិធីលើកនេះគឺ៖ ប្រមុខការទូតរដ្ឋដឹកនាំផ្លូវ ការកសាងសហគមន៍ជោគវាសនារួមសម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គកាន់តែស៊ីជម្រៅ និងរឹងមាំ។ អ្នកដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ៦ មានការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ ហើយការផ្លាស់ប្តូរ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដឹកនាំវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពហុវិស័យ។ និន្នាការនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពល្អប្រសើរ ការសាងសង់ខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចទន្លេឡានឆាង-មេគង្គទទួលបានលទ្ធផលជាផ្លែផ្កា។ ការបង្កើតបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងបង្កើតតំបន់ពិសោធន៍នៃគំនិតផ្តួចផ្តើមសន្តិសុខសកល។ កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលបានរីកដុះដាលក្នុងវិស័យជាច្រើន បំផុសកម្លាំងចលករថ្មីសម្រាប់ "ផ្លូវសូត្រឌីជីថល"។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនមានភាពសម្បូរបែបនិងចម្រុះពណ៌ និងរឹតបន្តឹងទំនាក់ទំនងមនោសញ្ចេតនារវាងប្រទេសទាំង ៦។ ការកសាងរួមគ្នានូវស្រុកបៃតងដ៏ស្រស់ស្អាត លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ កិច្ចសហប្រតិបត្តិការលើជីវភាពរស់នៅរបស់ប្រជាជនបង្កើនសុភមង្គល និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនិងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការកសិកម្មកំពុងរីកចម្រើន ហើយសមិទ្ធផលដ៏ផ្អែមល្ហែមត្រូវបានដាក់នៅលើតុបាយរបស់បណ្តាប្រទេសនានា។ ការប្រមូលផ្តុំប្រាជ្ញានិងកម្លាំងរបស់យុវជន ដើម្បីទទួលអនាគតថ្មីនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។

ឯកឧត្តម លាវ ជូនយូន ទីប្រឹក្សានៃនាយកដ្ឋានកិច្ចការអាស៊ីក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថាក្នុងពិធីនេះថា ភាគីចិននឹងរួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គដើម្បីអនុវត្តតាមទស្សនៈសហប្រតិបត្តិការដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍ ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ បង្កើតតំបន់គំរូ"ខ្សែក្រវាត់ និងផ្លូវ"ដែលមានគុណភាពខ្ពស់ តំបន់នាំមុខនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តំបន់ពិសោធន៍នៃគំនិតផ្តួចផ្តើមសន្តិសុខសកល និងតំបន់ឈានមុខនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ពួតដៃគ្នាដើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព និងការរីកចម្រើន។