ថ្ងៃទី២៨ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា នាពេលថ្មីៗនេះ ស្ថានីយថាមពលPVAldafuraនៅអារ៉ាប៊ីសាអ៊ូឌីដែលម៉ៅការសាងសង់ដោយសហគ្រាសចិនបានសាងសង់រួចរាល់ហើយ។ភាគីអារ៉ាប៊ីសាអ៊ូឌីបានបង្ហាញថា ប្រការនេះមានអត្ថន័យសំខាន់សម្រាប់អារ៉ាប៊ីសាអ៊ូឌីដែលជិតនឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីក្របខ័ណ្ឌយន្តការបម្រែមប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី២៨នាពេលខាងមុខនេះ។តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
ទាក់ទិននឹងករណីនេះ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនជាអ្នកប្រតិបត្តិដែលជំរុញការធ្វើអភិបាលកិច្ចអាកាសធាតុសកល មិនគ្រាន់តែមានបណ្តាញផលិតអគ្គិសនីស្អាតដែលធំបំផុតលើពិភពលោកប៉ុណ្ណោះទេ ក៏បានខិតខំអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រនិងជំនួយពាក់ព័ន្ធដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។
លោកWangWenbinបន្តទៀតថា “មហាសន្និបាតបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិក្រុងឌូបៃជិតនឹងបើកធ្វើហើយ។ចិនសូមគាំទ្រអារ៉ាប៊ីសាអ៊ូឌីក្នុងការបើកធ្វើមហាសន្និបាតអំពីបម្រែបម្រួលអាកាសាធាតុដោយជោគជ័យ ហើយចិននឹងបន្តជំរុញការតភ្ជាប់ដោយស៊ីជម្រៅនូវការកសាងផ្លូវសូត្របៃតងនិងរបៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រាកដប្រជាផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធបៃតងនិងថាមពលបៃតងមានភាពកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការអភិវឌ្ឍបៃតងនិងកាបូនភទាបរបស់ប្រទេសនានា៕