ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីបានផ្សាយដំណឹងឱ្យដឹងថា ថ្ងៃទី ២៦ ខែវិច្ឆិកា លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា ចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ២០២៣តទៅ ម៉ាឡេស៊ីនឹងអនុវត្តវិធានការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល៣០ថ្ងៃបន្ទាប់ពីចូលដែនម៉ាឡេស៊ី។ លោកAnwar ថ្លែងថា វិធានការនេះគឺដើម្បីអបអរឆ្នាំ ២០២៤ ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងម៉ាឡេស៊ីនិងចិន។ ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណចំពោះភាគីចិនដែលបានប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះបុគ្គលដែលកាន់លិខិតឆ្លងដែនធម្មតារបស់ម៉ាឡេស៊ីនាពេលថ្មីៗកន្លងទៅនេះផងដែរ៕