ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូងបើកធ្វើពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ"តភ្ជាប់ពិភពលោក រួមគ្នាកសាងអនាគត" ក្រុមហ៊ុននិងអង្គភាពចិននិងបរទេសដែលចូលរួមនឹងផ្តោតសំខាន់ទៅលើការបង្ហាញពីបច្ចេកវិទ្យាថ្មី ផលិតផលថ្មីនិងសេវាកម្មថ្មីៗនៃខ្សែសង្សាត់ទាំងមូល ។
ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទី ១ របស់ពិភពលោកដែលធ្វើក្រោមប្រធានបទស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូងមានក្រុមហ៊ុននិងអង្គភាពចិននិងបរទេសសរុបចំនួន ៥១៥ ចូលរួម ដោយមានការតាំងពិព័រណ៍អំពីខ្សែសង្វាក់ធំៗចំនួន ៥ រួមមានខ្សែសង្វាក់រថយន្តឆ្លាតវៃ ខ្សែសង្វាក់កសិកម្មបៃតង ខ្សែសង្វាក់ថាមពលស្អាត ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល និងខ្សែសង្វាក់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងតំបន់ព័ណ៌សេវាកម្មខ្សែសង្វាក់និងការផ្គត់ផ្គង់ ។ សហគ្រាសអន្តរជាតិមានចំនួន ២៦% ដែលក្នុងនោះ ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប ៣៦% នៃចំនួនសរុបនៃសហគ្រាសអន្តរជាតិ៕