ប្រាក់ចំណេញនៃសហគ្រាសឧស្សាហកម្មចិនបន្តមានកំណើនវិជ្ជមានក្នុងរយៈពេល៣ខែជាប់ៗគ្នា

CRI, November 29, 2023
Size:

តាមទិន្ន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិននាថ្ងៃទី២៧ ខែវិច្ឆិកាបានឱ្យដឹងថា ប្រាក់ចំណេញនៃសហគ្រាសឧស្សាហកម្មចិននៅខែតុលា បានកើនឡើង២.៧% ដែលជាកំណើនវិជ្ជមានក្នុងរយៈពេល៣ខែជាប់ៗគ្នា ប្រសិទ្ធភាពនៃសហគ្រាសឧស្សាហកម្មបន្តប្រសើរឡើង។

លោកYuWeiningអ្នកធ្វើស្ថិតិនៃនាយកដ្ឋានឧស្សាហកម្មនៃរដ្ឋបាលជាតិស្ថិតិចិនបានលើកឡើងថា មើលឃើញសភាពទូទៅ ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣ ប្រាក់ចំណេញនៃសហគ្រាសឧស្សាហកម្មមាននិន្នការប្រសើរឡើង។នៅដំណាក់កាលក្រោយ ត្រូវអនុវត្តដោយស៊ីជម្រៅនូវការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការដ្ឋចិន ដើរតួនាទីនៃធនធានហិរញ្ញវត្ថុនិងសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យមក្នុងការជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ផលិតកម្មជឿនលឿន ការអភិវឌ្ឍបៃតង ការពង្រីកតម្រូវការក្នុងស្រុក ជំរុញកម្លាំងចលករនៃតួអង្គអាជីវកម្ម ដើម្បីជំរុញការកែលម្អនិងលើកកម្ពស់កម្រិតឧស្សាហកម្មប្រពៃណី ពូនជ្រំឧស្សាហកម្មថ្មី បង្កើតឧត្តមភាពថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឧស្សាហកម្មឱ្យអភិវឌ្ឍដោយគុណភាពខ្ពស់៕