ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើងវិញក្នុងរយៈពេលបីខែជាប់ៗគ្នា

CRI, November 28, 2023
Size:

អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានជំរុញការប្រើប្រាស់នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២២ខែវិច្ឆិកាថា នៅខែតុលា ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនត្រូវជា៤.៣ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៧.៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយល្បឿនកំណើនគឺលឿនជាងខែកញ្ញាចំនួន២.១% ដែលមានការកើនឡើងក្នុងរយៈពេលបីខែជាប់ៗគ្នា ។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនគឺ៣៨.៥៤ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង៦.៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។

ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ទំហំលក់រាយខាងសេវាកម្មបានកើនឡើង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយទំហំលក់រាយតាមអនឡាញមានចំនួន១២.៣ទ្រីលានយាន់ ដែលកើនឡើង១១.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ នៅក្នុងខែតុលា ទំហំលក់រាយនៃទំនិញប្រើប្រាស់នៅតាមទីក្រុងនិងជនបទត្រូវជា៣.៧ទ្រីលានយាន់ កើនឡើង៧.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២៕