លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២

CRI, November 27, 2023
Size:

      ថ្ងៃទី២៣ខែវិច្ឆិកា  លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២។

      លោកXi Jinpingបានលើកឡើងថា  បច្ចុប្បន្ននេះ  ពាណិជ្ជកម្មឌីជីថលសកលកំពុងរីកចម្រើនយ៉ាងផុលផុសដែលបានក្លាយទៅជាចំណុចលេចធ្លោថ្មីនៃពាណិជ្ជកម្មអន្តរជាតិ។  ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសចិនបានតភ្ជាប់យ៉ាងសកម្មជាមួយក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ បង្កើតនិងធ្វើឱ្យមានសុក្រិតភាពនូវប្រព័ន្ធអភិបាលកិច្ចខាងពាណិជ្ជកម្មឌីជីថល  ជំរុញកំណែទម្រង់ ច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃពាណិជ្ជកម្មឌីជីថល ក៏ដូចជាផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិនដោយឥតឈប់ឈរ។សង្ឃឹមថា   ភាគីនានានឹងប្រើប្រាស់ដោយពេញលេញនូវវេទិកាពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ដើម្បីរួមគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការ រួមគ្នាជំរុញការអភិវឌ្ឍ រួមគ្នាចែករំលែកសមិទ្ធផលនិងចាប់ដៃគ្នាដើម្បីកសាងពាណិជ្ជកម្មឌីជីថលទៅជាម៉ាស៊ីនក្បាលថ្មីសម្រាប់ការអភិវឌ្ឍរួម  ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក៕