ថ្ងៃទី២១ខែវិច្ឆិកា កម្មវិធីវប្បធម៌នៃប្រព័ន្ធសារព័ត៌មានចម្រុះឈ្មោះ«រចនាបថចិន»ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយជាផ្លូវការនៅខេត្តLuang Prabangនៃប្រទេសឡាវ។ លោកHuJinjunអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអភិបាលរងនៃខេត្តLuang Prabangបានចូលរួមពិធីចាប់ដំណើរការការចាក់ផ្សាយព្រមទាំងថ្លែងសុន្ទរកថា។
ថ្លែងក្នុងសុន្ទរកថា លោកHuJinjunបានលើកឡើងថា ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែចាត់ទុកការកត់ត្រាពីវឌ្ឍនភាពនិងការអភិវឌ្ឍនៃអរិយធម៌និងជំរុញការផ្លាស់ប្តូរខាងអរិយធម៌ជាភារកិច្ចរបស់ខ្លួន កសាងស្ពានមិត្តភាពនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ ដើម្បីជំរុញឱ្យប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកផ្សារភ្ជាប់ដួងចិត្តជាមួយគ្នា និងរួមគ្នាឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម ក៏ដូចជាធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗលើពិភពលោកក្លាយជាអ្នករួមដំណើរដែលរួមចិត្តរួមកម្លាំងគ្នា។រំពឹងថា ឆ្លងតាមរយៈកម្មវិធីវប្បធម៌នៃប្រព័ន្ធសារព័ត៌មានចម្រុះឈ្មោះ«រចនាបថចិន»ដែលរួមបញ្ជូលនូវលក្ខណៈប្រពៃណីបុរាណនិងសម័យទំនើប អាចបើកបង្អួចមួយសម្រាប់មិត្តឡាវ ដើម្បីស្វែងយល់ពីប្រទេសចិននិងតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន៕