លោកDing Xuexiang ឧបនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោកFadillahឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

CRI, November 20, 2023
Size:

      ថ្ងៃទី ១៧ ខែវិច្ឆិកា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Fadillah ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោកDing Xuexiang បានលើកឡើងថា ចិននិងម៉ាឡេស៊ីមានចំណងមិត្តភាពយូរអង្វែង ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អបរិសុទ្ធនិងនឹងនរជាប់រហូតមក។ ឆ្នាំនេះជាខួប ២០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងម៉ាឡេស៊ី ហើយឆ្នាំក្រោយគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ។ ភាគិចិនរីករាយក្នុងការរួមជាមួយភាគីម៉ាឡេស៊ីដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី បន្តកសាង”ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ប្រាកដប្រជាលើគ្រប់វិស័យ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Fadillah បានថ្លែងថា ម៉ាឡេស៊ីនិងចិនបានបន្ស៊ីគ្នាកម្រិតខ្ពស់ខាងគំនិតអភិវឌ្ឍន៍។ ភាគីម៉ាឡេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” មានឆន្ទៈបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាមួយចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ដើម្បីកសាងទំនាក់ទំនងម៉ាឡេស៊ីនិងចិនដែលកាន់តែរឹងមាំ៕