កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ របស់ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបិទបញ្ចប់នៅទីក្រុង San Francisco សហរដ្ឋអាមេរិក

CRI, November 20, 2023
Size:

កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ របស់ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(ហៅកាត់ APEC) បានបិទបញ្ចប់នៅមជ្ឈមណ្ឌល Moscone ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែវិច្ឆិកា ។ កិច្ចប្រជុំបានចេញផ្សាយ «សេចក្តីប្រកាស San Francisco របស់មេដឹកនាំ APEC ឆ្នាំ ២០២៣»។ សេចក្តីប្រកាសបានគូសបញ្ចាក់ថា APEC ចាំបាច់ត្រូវតែប្រើប្រាស់វឌ្ឍនភាពនៃបច្ចេកវិទ្យានិងសេដ្ឋកិច្ច ដើម្បីបន្តបញ្ចេញសក្តានុពល និងកម្លាំងរស់រវើកដ៏ធំរបស់តំបន់ ជំរុញកំណើនសេដ្ឋកិច្ច ព្រមនិងឆ្លើយតបនឹងរាល់បញ្ហាប្រឈមខាងបរិស្ថាន រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។

លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះដែលធ្វើឡើងក្រោមប្រធានបទ "ការបង្កើតអនាគតដ៏រឹងមាំនិងនិរន្តរភាពសម្រាប់មនុស្សទាំងអស់" 

សូមបញ្ជាក់ថា ប្រទេសប៉េរូនឹងទទួលតំណែងជាប្រធានប្តូរវេននៃAPEC នៅឆ្នាំក្រោយ។ លោក Dina Boluarte ប្រធានាធិបតីប៉េរូបានថ្លែងនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា លោករំពឹងពីការបន្តលើកកម្ពស់សមភាពយេនឌ័រនៅឆ្នាំ ២០២៤ ដោយផ្តល់ការគោរពដល់ស្ត្រីក្នុងវិស័យនយោបាយ សង្គម និងការងារ ព្រមនិងលើកទឹកចិត្តយុវជន និងកុមារឱ្យចូលរួមកាន់តែច្រើនទៅក្នុងដំណើរការអភិវឌ្ឍន៍៕