ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ គណៈទាក់ទងបរទេសគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។
លោក Zhao Haozhi អភិបាលក្រុង Qingdao បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់ភ្ញៀវកម្ពុជា។ លោកបានមានប្រសាសន៍ថា ក្រុង Qingdao ជាទីក្រុងសំខាន់តាមឆ្នេរសមុទ្រចិន ដែលកំពុងកសាងវេទិកាថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” ។ ឆ្នាំនេះជាខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា«ឆ្នាំមិត្តភាពចិន-កម្ពុជា» ក្រុង Qingdao មានឆន្ទៈបន្តរួមជាមួយភាគីពាក់ព័ន្ធនៃកម្ពុជាជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មី។
ជាការឆ្លើយតប លោក សួស យ៉ារ៉ា បានថ្លែងថា ក្រុង Qingdao ជាទីក្រុងស្អាតដែលនៅជាប់សមុទ្រ គ្រប់វិស័យសុទ្ធតែទទួលបានសមិទ្ធផលដ៏លេចធ្លោ។ សង្ឃឹមថាភាគីទាំងពីរបន្តធ្វើកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរឱ្យកាន់តែស៊ីជម្រៅទាំងវិស័យច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិនិងវប្បធម៌ទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ ស្វាគមន៍សហគ្រិនក្រុង Qingdao កាន់តែច្រើនទៅវិនិយោគនៅកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍឈ្នះ-ឈ្នះ៕