ចាប់តាំងពីបើកដំណើរការផ្លូវដែកចិន-ឡាវរយៈពេលពីរឆ្នាំមក វិសាលភាពនៃរថភ្លើងដឹកអ្នកដំណើរឆ្លងដែនបានបន្តពង្រីក ថ្ងៃទី១៣ ខែវិច្ឆិកា រថភ្លើងទេសចរណ៍ពិសេសពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងវៀងច័ន្ទបានចាប់ដំណើរការជាផ្លូវការ។
រថភ្លើងទេសចរណ៍នេះចេញដំណើរពីស្ថានីយរថភ្លើង Fengtai ក្រុងប៉េកាំង ឆ្លងកាត់ក្រុង Libo និងក្រុង Anshun ខេត្ត Guizhou ទៅដល់ក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ហើយទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវតាមផ្លូវដែកចិន-ឡាវ ។ រថភ្លើងនេះមានចំណតនៅក្រុងវៀងច័ន្ទ ក្រុងវ៉ាងវៀង ក្រុងហ្លួងព្រះបាង និងកន្លែងផ្សេងទៀតនៅក្នុង ប្រទេសឡាវ ហើយក៏ឆ្លងកាត់តំបន់ទេសចរណ៍ដូចជាស្រុកXishuangbanna ខេត្តYunnan និងក្រុង Chibi ខេត្ត Hubei តាមផ្លូវត្រឡប់មកវិញដែរ ។ ការធ្វើដំណើរការទាំងស្រុងគឺរយៈពេល ១៥ថ្ងៃ៕