ពិភពលោករួមគ្នាពិគ្រោះពិភាក្សាអំពីការធ្វើទំនើបកម្មតាមបែបផែនចិននិងវិបុលភាពនិងស្ថិរភាពអាស៊ីប៉ាស៊ីហ្វិក

CRI, November 15, 2023
Size:

តបតាមការអញ្ជើញរបស់លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើកិច្ចជំនួបពិភាក្សាការងាររបស់ប្រមុខរដ្ឋរវាងចិននិងសហរដ្ឋអាមេរិក ព្រមពេលជាមួយគ្នាដែរលោកនឹង ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់អ្នកដឹកនាំលើកទី៣០នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដោយតបតាមការអញ្ជើញ  ក្នុងឱកាសខួប៣០ឆ្នាំនៃការបើកធ្វើកិច្ចប្រជុំអ្នកដឹកនាំលើកដំបូងនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ការដែលលោក Xi Jinping  ចូលរួមកិច្ចប្រជុំដោយតបតាមការអញ្ជើញបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក  បច្ចុប្បន្ន សេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងកត្តាអស្ថិរភាពនិងមិនប្រាកដប្រជាជាច្រើន បណ្តាភាគីរំពឹងទុកថាអាស៊ីប៉ាស៊ីហ្វិកអាចបន្តដើរតួនាទីជាកម្លាំងចលករ ដើម្បីជំរុញនាំកំណើនសេដ្ឋកិច្ចសកល 

លោកស្រី Gloria Macapagal Arroyo អតីតប្រធានាធិបតីហ្វីលីពីន លោក Goh Chok Tong ទីប្រឹក្សាកិច្ចការរដ្ឋកិត្តិយសសិង្ហាបុរី អតីតនាយករដ្ឋមន្រ្តីកៀហ្ស៊ីស៊ីស្ថាន លោកKishore Mahbubani អតីតឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំអង្គការសហប្រជាជាតិ និងស្ថាបនិកនិងជាប្រធានអគ្គនាយកក្រុមហ៊ុនPrimavera Capital បានវាយតម្លៃខ្ពស់ទៅលើតួនាទីដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក៕