ថ្ងៃទី៩ ខែវិច្ឆិកា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើសារលិខិតជូន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។
លោក Wang Yi បានថ្លែងថា បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជាកំពុងដំណើរការក្នុងកម្រិតខ្ពស់។ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នាយ៉ាងញឹកញាប់ ព្រមទាំងបានឈានដល់ការគំនិតឯកភាពដ៏សំខាន់ក្នុងការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជានាយុគសម័យថ្មី។ ខ្ញុំមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោក ដើម្បីអនុវត្តនូវគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិននិងកម្ពុជាបន្តសម្រេចបាននូវវឌ្ឍនភាពដ៏វិជ្ជមានថ្មីៗថែមទៀត៕