លោក Li Qiang នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

CRI, November 14, 2023
Size:

      ថ្ងៃទី៩ ខែវិច្ឆិកា លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។

      លោក Li Qiang បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី  រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដំណេីរការដោយរលូន  សម្រេចបាននូវស្ថិរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែមដែលជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់និងរួមវាសនាជាមួយគ្នា។ ខ្ញុំរីករាយរួមជាមួយសម្តេចធិបតី ដើម្បីអនុវត្តនូវគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ជំរុញការកសាង "ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆានិងអង្ករ" ពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ" និងជំរុញការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕