សន្និសីទប្រចាំឆ្នាំនៃក្រុមប្រឹក្សាអាណត្តិទី៨នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបើកធ្វើនៅប្រទេសអេហ្ស៊ីប

CRI, September 27, 2023
Size:

សន្និសីទប្រចាំឆ្នាំនៃក្រុមប្រឹក្សាអាណត្តិទី៨នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបើកធ្វើនៅក្រុងSharm el Sheikhប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី២៥ខែកញ្ញា ដែលជាសន្និសីទប្រចាំឆ្នាំលើកដំបូងរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលបើកធ្វើនៅទ្វីបអាហ្វ្រិកជាលើកដំបូង។

លោក Sisi  ប្រធានាធិបតីអេហ្ស៊ីបបានថ្លែងក្នុងពិធីបើកថា  ប្រទេសអេហ្ស៊ីបសូមកោតសរសើរចំពោះការដើរតួនាទីដ៏សំខាន់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីសម្រាប់សហហិរញញប្បទាននៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី  ក៏ដូចជាការគាំទ្រនិងការផ្តល់សហហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធអេហ្ស៊ីប។

លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានថ្លែងថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីគឺជាដៃគូសហហិរញ្ញប្បទានធំបំផុតនៃធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈទំនាក់ទំនងភាពជាដៃគូ។

សូមបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនឹងចាប់ដំណើរការ «ផែនការប្រតិបត្តិការអាកាសធាតុ»ដែលជានិមិត្តសញ្ញាជាប្រវត្តិសាស្រ្តមួយរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក្នុងការខិតខំឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ៕