ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន»

CRI, September 27, 2023
Size:

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ខែកញ្ញា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ព្រមទាំងបើកធ្វើសន្និសីទសារព័ត៌មាន  សៀវភៅសបានលើកឡើងដោយគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃគំនិតនិងការអនុវត្តជាក់ស្តែងនៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ក្នុងគោលបំណងជំរុញការយល់ដឹងពីគ្នារវាងសហគមន៍អន្តរជាតិ និងប្រមូលផ្តុំគំនិត ឯកភាពរួមយ៉ាងទូលំទូលាយ។

 សៀវភៅសសរុបប្រមាណ២,២ម៉ឺនអក្សរ ក្រៅពីបុព្វកថា និងសេចក្តីបញ្ចប់ គឺបានចែកជា៥ជំពូក ពោលគឺ ទី១មនុស្សជាតិឈរលើផ្លូវបំបែកនៃប្រវត្តិសាស្រ្ត  ទី២ដោះស្រាយចំណោទនៃយុគសម័យ និងចក្ខុវិស័យនាពេលអនាគត  ទី៣ចាក់រឫសក្នុងវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់ ទី៤មិនត្រឹមតែមានទិសដៅទេ ថែមទាំងមានផ្លូវសម្រាប់សម្រេច  និងទី៥ ប្រទេសចិនមិនត្រឹមតែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាអ្នកប្រតិបត្តិទៀតផង៕