ក្រសួងពាណិជ្ជកម្មចិន៖ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣ ការវិនិយោគរបស់ប្រទេសចិននៅបរទេសបន្តកើនឡើង

CRI, September 26, 2023
Size:

    ថ្ងៃទី២១ ខែកញ្ញា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឧទ្ទេសនាមថា ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣ ការវិនិយោគរបស់ប្រទេសចិននៅបរទេសបន្តកើនឡើងជាលំដាប់ បានកើនឡើង១៨,៨%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ក្នុងនោះ សហគ្រាសចិនបានវិនិយោគផ្ទាល់នូវប្រាក់ទុនមិនមែនហិរញ្ញវត្ថុគឺ១៤០៣៧ប៊ីលានយាន់ប្រាក់ចិននៅប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ប្រទេសចិននឹងបន្តកសាងម៉ាកយីហោចិន “វិនិយោគនៅចិន” ដើម្បីជួយសហគ្រាសបរទេសចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន៕