អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ភាគីចិននឹងបន្តជម្រុញនូវកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលឱ្យស៊ីជម្រៅនិងប្រាកដប្រាជា

CRI, September 26, 2023
Size:

ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ក្នុងសន្និសីទកាសែតប្រចាំ មានអ្នកសារព័ត៌មានបានសួរថាលោកAntónio Guterresអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃទី២០ខែកញ្ញាថា កាលបរិច្ឆេទសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពឆ្នាំ២០៣០បានកន្លងផុតពាក់កណ្ដាលហើយ រហូតមកដល់ពេលនេះមានតែការងារប្រហែល១៥%នៃគោលដៅត្រូវបានសម្រេចតាមពេលកំណត់ តាមការប៉ាន់ប្រមាណគឺខ្វះថវិកា៣.៩ទ្រីលានដុល្លារអាមេរិកប្រចាំឆ្នាំនាបច្ចុប្បន្ន។តើភាគីចិនមានការវាយតម្លៃយ៉ាងម៉េចចំពោះករណីនេះ?

លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងបន្តរួមជាមួយដៃគូមានឆន្ទៈដូចគ្នា ដើម្បីជម្រុញនូវកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលឱ្យស៊ីជម្រៅ និងប្រាកដប្រាជា រួមចំណែកក្នុងការពន្លឿនសម្រេចគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ។

លោកស្រីបានបន្តថាប្រទេសចិននឹងបន្តអនុវត្តយ៉ាងជាក់ស្តែងក្នុងការតភ្ជាប់ដោយមានប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ជាមួយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិចិន ជួយជ្រោមជ្រែងយ៉ាងជាក់ស្តែងដល់ការអភិវឌ្ឍនៃប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីយកការអភិឌ្ឍខ្លួនទៅជួយជ្រោមជ្រែងដល់ការអភិវឌ្ឍទូទាំងពិភពលោក៕