ការប្រកួតកីឡាអាស៊ីលើកទី ១៩ បានបើកធ្វើនៅក្រុង Hangzhou ប្រទេសចិន

CRI, September 25, 2023
Size:

    ថ្ងៃទី ២៣ ខែកញ្ញា ការប្រកួតកីឡាអាស៊ីលើកទី ១៩ បានបើកធ្វើនៅក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ ក្នុងរយៈពេលប្រកួត ១៥ ថ្ងៃ អត្តពលិកចំនួនជាង ១.២ ម៉ឺននាក់ដែលមកពីតំបន់អាស៊ី នឹងដណ្តើមេដាយមាសចំនួន ៤៨១ នៅកីឡដ្ឋានចំនួន ៥៦ ដែលស្ថិតនៅក្រុងហាងចូវ និងទីក្រុងសហការរៀបចំការប្រកួតកីឡាអាស៊ីចំនួន  មានជាអាទិ៍៖ ក្រុង Ningbo ក្រុងWenzhou ក្រុង  Huzhou ក្រុង Shaoxing និងក្រុង Jinhua

     លោក Sha Xiaolan នាយកអ្នកដឹនាំរឿងនៃពិធីបើកនិងបិទការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានណែនាំឱ្យដឹងថា ពិធីបើកធ្វើឡើងក្រោមប្រធានបទ"ចរន្តនៃទ្វីបអាស៊ី” ដែលបំផុសគំនិតពីវប្បធម៌ប្រពៃណីចិន ព្រមទាំងរួមបញ្ចូលនិមិត្តសញ្ញានិងទិដ្ឋភាពដែលតំណាងឱ្យខេត្ត Zhejiang និងក្រុង Hangzhou  ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្ហាញពីភាពទាក់ទាញដ៏វិសេសវិសាលនៃវិចិត្រសាស្រ្តទិសបូព៌ា។ កត្តទឹកបានតភ្ជាប់ការបង្ហាញមុខរបស់អត្តពលិកនិងការម្តែងនានា ឆ្លងតាមរយៈប្រធានបទ"ចរន្តនៃទ្វីបអាស៊ី" ដើម្បីបង្ហាញពីការរួមបញ្ចូលគ្នាខាងវប្បធម៌រវាងចិននិងអាស៊ី ចិននិងពិភពលោកក្នុងយុគសម័យថ្មី។

      ការប្រកួតកីឡាអាស៊ីលើកនេះមានការចុះឈ្មោះចូលរួមពីសមាជិកចំនួន ៤៥ នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រទេសនិងតំបន់ជាច្រើនបានចាត់បញ្ជូនគណប្រតិភូដែលមានទ្រង់ទ្រង់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ មិនថាចំនួនចុះឈ្មោះរបស់អត្តពលិកដែលមានចំនួនជាង ១.២ ម៉ឺននាក់ ឬចំនួនវិញ្ញាសាប្រកួត សុទ្ធតែបំបែកកំណត់ត្រាថ្មី៕