ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានយាងទៅដល់ក្រុង Hangzhou ខេត្ត Zhejiang ដើម្បីយាងចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhou នៅប្រទេសចិន

CRI, September 25, 2023
Size:

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានជិះយន្តហោះយាងទៅដល់ក្រុង Hangzhou ខេត្ត Zhejiang ដើម្បីយាងចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhou នៅប្រទេសចិន  ។ 

លើកពីនេះ ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah រជ្ជទាយាទក្យវ៉ែត លោក Bashar al-Assad ប្រធានាធិបតីស៊ីរី លោក Xanana Gusmao នាយករដ្ឋមន្ត្រីទីម័រខាងកើត លោកJohari Jahaya ប្រធានសភាជាន់ទាបម៉ាឡេស៊ី  លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងលោក Prachanda នាយករដ្ឋមន្ត្រីនេប៉ាល់បានអញ្ជើញទៅដល់ក្រុង Hangzhou ខេត្ត Zhejiang ដោយឡែកពីគ្នាចាប់ពីព្រឹកថ្ងៃទី ២១ដល់ព្រឹកថ្ងៃទី ២៣ ខែកញ្ញា ដើម្បីអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhou នៅប្រទេសចិន  ។

សូមបញ្ជាក់ថា ពិធីសម្ភោធបើកនៃការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅក្រុង Hangzhou នឹងបើកធ្វើនៅយប់ថ្ងៃទី ២៣ ខែកញ្ញានៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកក្រុង Hangzhou