កិច្ចប្រជុំលើកទី ៥ នៃក្រុមការងារកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតប្រទេស ឡានឆាង-មេគង្គ ប្រារឰនៅក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី

lmcchina.org, September 25, 2023
Size:

ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ កិច្ចប្រជុំលើកទី ៥ នៃក្រុមការងារកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតប្រទេស ឡានឆាង-មេគង្គ បានរៀបចំនៅក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន ដែលមានប្រទេសថៃ និងចិនធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ លោក កៅ ជីន អនុប្រធាននាយកដ្ឋានទុនវិនិយោគបរទេសនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន និងលោក ស៊ុន វិនអ៊ូ អ្នកទទួលខុសត្រូវស្ថាប័នសហប្រតិបត្តិការទន្លេមេគង្គនៃក្រសួងការបរទេសថៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនេះ។

អង្គប្រជុំបានពិគ្រោះពិភាក្សាអំពី“ផែនការសកម្មភាពរយៈពេល ៣ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតប្រទេសទន្លេឡានឆាង-មេគង្គ” និងផែនការនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនៅជំហានក្រោយ ព្រមទាំងបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។ អ្នកតំណាងដែលមកពីភាគីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងអ្នកទទួលខុសត្រូវនៃនាយកដ្ឋានកិច្ចការអាស៊ី(លេខាធិការដ្ឋានប្រចាំប្រទេសចិននៃកិច្ចសហប្រតិបត្តិការ ទន្លេឡានឆាង-មេគង្គ)ក្រសួងការបរទេសចិន មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។