កិច្ចពិភាក្សាជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានបើកធ្វើ

CRI, September 22, 2023
Size:

ថ្ងៃទី១៩ ខែកញ្ញាការកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានបើកធ្វើនៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។មេដឹកនាំរដ្ឋ-រដ្ឋាភិបាលនិងតំណាងជាន់ខ្ពស់នៃប្រទេសជាច្រើនបានអធិប្បាយអំពីគោលជំហរបស់ប្រទេសខ្លួននិងលើកឡើងដំណោះស្រាយស្តីពីបញ្ហាប្រឈមដែលសហគមន៍អន្តរជាតិរួមគ្នាយកចិត្តទុកដាក់ រួមមានការជំរុញគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព ការឆ្លើយតបនឹងវិបត្តិអាកាសធាតុ ការបន្ធូរបន្ថយស្ថានការណ៍សនិ្តសុខដែលកំពុងអាក្រក់ទៅៗនិងការជំរុញកំណែទម្រង់នៃអង្គការសហប្រជាជាតិជាដើម។

លោកGuttersអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងការព្រមាន ពិភពលោកកំពុងប្រែក្លាយទៅជាអស្ថិរភាព ប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងទំនាក់ទំនងពាណិជ្ជកម្មកំពុង “ខិតកាន់តែជិតភាពបាក់បែកដ៏ធ្ងន់ធ្ងរ”។លោកបានអំពាវនាវឱ្យធ្វើកំណែទម្រង់ចំពោះប្រព័ន្ធពហុភាគីសកល ហើយធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនិងស្តារយន្តការហិរញ្ញវត្ថុអន្តរជាតិឡើងវិញហើយអនុលោមតាមស្ថានការណ៍ពិភពលោកបច្ចុប្បន្ន៕