ថៃប្រកាសពីការលើកលែងទិដ្ឋាការរយៈពេលប្រហែល ៥ ខែសម្រាប់ភ្ញៀវទេសចរចិន

CRI, September 22, 2023
Size:

    កាលពីថ្ងៃទី ១៣ ខែកញ្ញា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃនឹងអនុវត្តការលើកលែងទិដ្ឋាការរយៈពេលប្រហែល  ខែចំពោះភ្ញៀវទេសចរចិនចាប់ពីថ្ងៃទី ២៥ ខែកញ្ញានេះតទៅ 

    លោក Srettha Thavisin បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលបើកធ្វើនាថ្ងៃដដែលថា ប្រទេសថៃនឹងលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិនចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំនេះដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ 

    លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តីថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនាថ្ងៃដដែលនោះថា ឧស្សាហកម្មទេសចរណ៍គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយឡែកឆ្នាំនេះ ប្រទេសថៃគ្រោងនឹងសូមទាញភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ដើម្បីសម្រេចបាននូវចំណូលពីវិស័យទេសចរណ៍ចំនួន , ទ្រីលានបាត