កិច្ចប្រជុំតុមូលអំពីកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគនៃពិព័រណ៍ចិន-អាស៊ានលើកទី ២០ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបៃតង កាបូនទាបនិងសេដ្ឋកិច្ចឌីជីថល

CRI, September 18, 2023
Size:

      កិច្ចប្រជុំតុមូលអំពីកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគនៃពិព័រណ៍ចិន-អាស៊ានលើកទី ២០បានប្រារព្ធធ្វើនៅក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីនៅថ្ងៃទី១៦ខែកញ្ញា តំណាងមកពីបណ្តាប្រទេសនានាបានផ្លាស់ប្តូរមតិយោបល់អំពីបរិយាកាសវិនិយោគនិងគោលនយោបាយវិនិយោគថ្មីបំផុតលើវិស័យពាក់ព័ន្ធរបស់ប្រទេសខ្លួន ជុំវិញប្រធានបទ" កិច្ចសហប្រតិបត្តិការផ្នែកបៃតង កាបូនទាបនិងសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន”។

      លោកYuGuangshengអនុប្រធាននាយកដ្ឋានជំរុញការវិនិយោគនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្នុងឱកាសខួបទី២០នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន នាយកដ្ឋានជំរុញការវិនិយោគនៃក្រសួងពាណិជ្ជកម្មចិននឹងពង្រីកយ៉ាងពេញលេញនូវតួនាទីជាក់ស្តែងរបស់កិច្ចប្រជុំតុមូលអំពីកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគតាមរយៈមធ្យោបាយផ្លាស់ប្តូរដោយរលូន ព្រមទាំងផ្តោតសំខាន់លើឧស្សាហកម្មសំខាន់ៗនៃប្រទេសចិននិងប្រទេសអាស៊ាន ដើម្បីរួមគ្នាកសាងវេទិកាជំរុញការវិនិយោគក្នុងឧស្សាហកម្មឆ្លងដែនចិន-អាស៊ាន។ក្នុងពេលជាមួយគ្នានេះ ក៏នឹងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសវិនិយោគបរទេស និងជំរុញដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងសហគ្រាសចិននិងអាស៊ាន៕