លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

CRI, September 18, 2023
Size:

   រសៀលថ្ងៃទី ១៦ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវដែលអញ្ជើញមកចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី ២០ នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី 

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសឡាវដើម្បីបន្តជំរុញការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់ជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងឡាវ  ភាគីទាំងពីរត្រូវបញ្ចេញថែមមួយកម្រិតទៀតនូវតួនាទីជំរុញរបស់ផ្លូវដែកចិន-ឡាវចំពោះការអភិវឌ្ឍនៃប្រទេសទាំងពីរ  ប្រទេសចិនគាំទ្រប្រទេសឡាវក្នុងការបង្កើនកម្លាំងចលករផ្ទៃក្នុងនៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ហើយរីករាយបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងនាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនពីប្រទេសឡាវ  ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិដើម្បីជំរុញប្រជាជននៃប្រទេសទាំងពីរឱ្យយល់ដឹងពីគ្នាទៅវិញទៅមកនិងមានមេត្រីភាពជាមួយគ្នា  ប្រទេសចិនគាំទ្រប្រទេសឡាវធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ ហើយរីករាយរួមសហការជាមួយឡាវដើម្បីរួមគ្នាជំរុញកិច្ចកសាង"មហាផ្ទះទាំង  "គឺ សន្តិភាព សុខសានត្រាណ វិបុលភាព ស្រស់ស្អាតនិងមេត្រីភាព ក៏ដូចជាកិច្ចកសាងសហគមន៍រួមវាសនាចិន-អាស៊ាន 

    ជាការឆ្លើយតប លោក Sonexay Siphandone បានលើកឡើងថា ប្រទេសឡាវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ជាស្នូលរបស់ខ្លួន គាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់គ្រប់ប្រការដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping រៀបចំចាត់ចែងនិងជំរុញការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវព្រមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគនិងវប្បធម៌មនុស្សជាតិជាដើម ក៏ដូចជាបង្កើនកិច្ចសម្របសម្រួលនិងសហការក្នុងកិច្ចការអន្តរជាតិនិងតំបន់ដើម្បីជំរុញការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃការកសាងសហគមន៍រួមវាសនារវាងឡាវនិងចិន