ចិននិងកម្ពុជាចេញផ្សាយសេចក្តីប្រកាសរួម

CRI, September 18, 2023
Size:

      តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ។ ក្នុងអំឡុងដំណើរទស្សនិច្ច លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា និងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានៅពេលអនាគត ។ ក្រៅពីនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនក៏បានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។

      ក្នុងអំឡុងដំណើរទស្សនកិច្ច ភាគីទាំងចិននិងកម្ពុជាបានចុះហត្ថលេខាលើ «ផែនការប្រតិបតិ្តស្តីពីការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា (២០២៤-២០២៨និងឯកសារសហប្រតិបតិ្តការជាច្រើនច្បាប់ ដូចជា «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» «ច្រករបៀងត្រីនិងអង្ករ» និងកិច្ចសហប្រតិបតិ្តការលើវិស័យដូចជាហេដ្ឋារចនាសម័្ពន្ធ សេដ្ឋកិច្ចឌីចីថល អភិវឌ្ឍន៍បៃតង  ការត្រួតពិនិត្យនិងបង្ការរោគ រុក្ខជាតិ សត្វព្រៃ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម ៕