លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

CRI, September 18, 2023
Size:

     

ព្រឹកថ្ងៃទី១៥ខែកញ្ញា  លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជន៕

      លោកXi Jinpingបានលើកឡើងថា  សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជ្រើសរើសប្រទេសចិនជាប្រទេសទី១សម្រាប់ដំណើរទស្សនកិច្ចទ្វេភាគីបន្ទាប់ពីឡើងកាន់មុខតំណែង   នេះបានបង្ហាញយ៉ាងពេញលេញពីការដែលរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងអភិវឌ្ឍមិត្តភាពរវាងចិននិងកម្ពុជា។ភាគីចិនរីករាយរួមជាមួយភាគីកម្ពុជា  ជំរុញការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាដោយស៊ីជម្រៅ និងជាក់ស្តែង  ក៏ដូចជាចាប់ដៃគ្នាបង្កើតជាគំរូសម្រាប់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

      លោកXi  Jinpingបានគូសបញ្ជាក់ទៀតថា  ភាគីទាំងពីរគួរតែបន្តរៀបចំសកម្មភាព"ឆ្នាំមិត្តភាពចិន-កម្ពុជា"មួយចំនួនឱ្យបានល្អ   ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន តំបន់  អប់រំ   ទេសចរណ៍   វេជ្ជសាស្ត្រនិងសុខាភិបាលជាដើមរវាងប្រទេសទាំងពីរដើម្បីធ្វើឱ្យមិត្តភាពរវាងចិននិងកម្ពុជាអាចនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

      ជាការឆ្លើយតប  សម្តេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍ថា   ខ្ញុំបានជ្រើសរើសប្រទេសចិនជាប្រទេសសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ  គឺដើម្បីបង្ហាញថា   រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនឹងបន្តអនុវត្តគោលនយោបាយមិត្តភាពចំពោះប្រទេសចិនយ៉ាងមុតមាំ  និងបន្តពង្រឹងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនបន្ថែមទៀត។  ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ការគាំទ្រនិងជំនួយយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា  ហើយរីករាយរួមជាមួយភាគីចិន ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ   ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"   ជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យឧស្សាហកម្មកសិកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើមនៃប្រទេសទាំងពីរ ឱ្យអភិវឌ្ឍថែមមួយកម្រិតទៀត ក្រោមក្របខ័ណ្ឌ"កិច្ចសហប្រតិបត្តិការត្បូងពេជ្រ"   ក៏ដូចជាកសាងសហគមន៍រួមវាសនាកម្ពុជានិងចិនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕