ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ មានចំណុចពិសេសជាច្រើននិងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការពិភាក្សាពីការជួញដូរ

CRI, September 14, 2023
Size:

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ បានបិទបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញា  ពិព័រណ៍លើកនេះមានចំណុចពិសេសជាច្រើន និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការពិភាក្សាពីការជួញដូរ ។ វាបានផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជូនដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងចលករសម្រាប់ការស្តាឡើងវិញ និងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក។

       ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ សម្រេចបានសមិទ្ធផលជាង ១១០០ គម្រោង នៅក្នុងវិស័យវិនិយោគ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រដែលបានចុះហត្ថលេខា ការចេញផ្សាយជាផ្លូវការ ការបញ្ចេញផលិតផលច្នៃប្រឌិតថ្មីនិងដាក់ចេញវេទិកាសម្ព័ន្ធភាពជាលើកដំបូងជាដើម។

ដោយឡែក ពិព័រណ៍លើកនេះបានរំលេចពីការច្នៃប្រឌិត និងភាពឈានមុខ ហើយក្រុមហ៊ុន និងស្ថាប័នល្បីៗចំនួន ៧៥ បានចេញផ្សាយសមិទ្ធផលចំនួន ១៣៩ គម្រោង ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៦៦ បានតាំងបង្ហាញពីផលិតផល និងបច្ចេកវិទ្យាថ្មីចំនួន ១២៥  នៅក្នុងវិស័យភាពវៃឆ្លាតសិប្បនិមិ្មត  បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ  និងវេជ្ជសាស្ត្រជាដើម 

      ក្រៅពីនេះ  ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះក៏បានចេញផ្សាយរបាយការណ៍និងព័ត៌មានចំនួនជាង១០០ជាផ្លូវការ ដូចជា« របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មចិន» និង «របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឌីជីថល»ជាដើម។