រដ្ឋមន្ត្រីក្រសួងកីឡានិងយុវជនមីយ៉ាន់ម៉ាជូនពរការប្រកួតកីឡាអាស៊ីHangzhou ឱ្យទទួលបានជោគជ័យដោយគាប់ប្រសើរ

CRI, September 14, 2023
Size:

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកនេះ ប្រទេសមីយ៉ាន់ម៉ានឹងបញ្ជូនអត្តពលិកចំនួន១១១ នាក់ទៅចូលរួមការប្រកួតលើប្រភេទកីឡាចំនួន ៧ រួមមាន បាល់ទាត់ តៃក្វាន់ដូ និងក្បាច់គុនជាដើម។ លោក Min Thein Zan រដ្ឋមន្ត្រីក្រសួងកីឡានិងយុវជនមីយ៉ាន់ម៉ាជឿជាក់ថា អត្តពលិកមីយ៉ាន់ម៉ានឹងចូលរួមក្នុងការប្រកួតដោយស្មារតីកីឡាសាមគ្គីភាពនិងមិត្តភាពដែលតស៊ូយ៉ាងស្វិតស្វាញ ដើម្បីបង្ហាញពីឥរិយាបថដ៏ឆ្នើមក្នុងការប្រកួតកីឡាអាស៊ី Hangzhou

លោក Min Thein Zan រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាអាស៊ីHangzhouដែលប្រារព្ធធ្វើនៅប្រទេសចិនគឺជាលើកទី១៩ហើយ ព្រឹត្តិការណ៍កីឡាអាស៊ីជាព្រឹត្តិការណ៍ដ៏ធំមួយដើម្បីជំរុញការអភិវឌ្ឍកីឡា។ ខ្ញុំសម្គាល់ឃើញថា ព្រឹត្តិការណ៍កីឡាជាច្រើនដែលបើកធ្វើនៅប្រទេសចិនបានផ្តល់ការជួយឧបត្ថម្ភយ៉ាងខ្លាំងដល់ការជំរុញបុព្វហេតុកីឡារបស់ប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសអាស៊ីនានា ហើយខ្ញុំសូមជូនពរឱ្យការប្រកួតកីឡាអាស៊ី Hangzhou លើកទី១៩ទទួលបានជោគជ័យដោយគាប់ប្រសើរ៕