សហគ្រាសចិននិងអន្តរជាតិជិត២០០០នឹងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០

CRI, September 13, 2023
Size:

ពិព័រណ៍ចិន-អាស៊ានលើកទី២០នឹងបើកធ្វើពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកញ្ញានៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi  តាមការផ្សាយដំណឺងឱ្យដឹងថា សហគ្រាសដែលចូលរួមពិព័រណ៍ចិន-អាស៊ានលើកនេះមានចំនួនជិត២០០០ ហើយទំហំសរុបសម្រាប់តាំងពិព័រណ៍គឺ១សែន២ពាន់ម៉ែត្រក្រឡា រីឯទំហំតំបន់តាំងពិព័រណ៍បរទេសគឺលើសពី៣០ភាគរយ ក្នុងនោះ តំបន់តាំងពិព័រណ៍ទំនិញអាស៊ានបានទាក់ទាញសហគ្រាសម៉ាកល្បីឈ្មោះទ្រង់ទ្រាយធំរបស់ប្រទេសអាស៊ានចំនួនប្រហែល៦៤០ចូលរួមពិព័រណ៍លើកនេះ 

ពិព័រណ៍ចិន-អាស៊ានលើកនេះគឺផ្តោតលើវិស័យសំខាន់ដូចជាសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង ពង្រីកទ្រង់ទ្រាយតាំងពិព័រណ៍របស់សហគ្រាសខាងបច្ចេកវិទ្យាព័ត៌មានថ្មី ថាមពលថ្មី សម្ភារៈថ្មីនិងរបរផលិតគ្រឿងបរិក្ខារជាន់ខ្ពស់ជាដើម ដើម្បីជំរុញឱ្យឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រត្រួសត្រាយទីផ្សារអន្តរជាតិ