រដ្ឋបាលស្ថិតិជាតិចិនថ្លែងថា តម្លៃទំនិញប្រើប្រាស់របស់ប្រជាជនចិននៅខែសីហាឆ្នាំនេះបានកើនឡើង ០.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន

CRI, September 13, 2023
Size:

យោងតាមការផ្សាយដំណឹងលើគេហទំព័ររបស់រដ្ឋបាលស្ថិតិជាតិចិនឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២៣ តម្លៃទំនិញប្រើប្រាស់របស់ប្រជាជនចិនបានកើនឡើង ០.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។ ចាប់ពីខែមករាដល់ខែសីហា តម្លៃទំនិញប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេសចិនគិតជាមធ្យមបានកើនឡើង ០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។