ពិព័រណ៍រូបថតស្តីពីវប្បធម៌ និងបេតិកភណ្ឌធម្មជាតិពិភពលោកនៃប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”បានបើកធ្វើជាផ្លូវការ

CRI, September 13, 2023
Size:

ពិព័រណ៍រូបថតស្តីពីវប្បធម៌ និងបេតិកភណ្ឌធម្មជាតិពិភពលោកនៃប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៧ ខែកញ្ញា។ ស្នាដៃចំនួន ១០០ ផ្ទាំងមកពីបណ្តាប្រទេសតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានជ្រើសរើសយកមកតាំងបង្ហាញ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត វប្បធម៌ និងទេសភាពធម្មជាតិនៃប្រទេសខុសៗគ្នា ទ្រពសម្បត្តិជនជាតិនៃបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” និងសមិទ្ធផលនៃការរួមបញ្ចូលគ្នារវាងវប្បធម៌ចិននិងអន្តរជាតិ 

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ។ ពិព័រណ៍រូបថតលើកនេះគឺជាផ្នែកមួយនៃវេទិកាវប្បធម៌ទីក្រុងប៉េកាំងឆ្នាំ ២០២៣ ដែលនឹងដំណើរការរយៈពេលមួយខែ ហើយមានក្រុមប្រធានបទចំនួន  ដូចជា "ការចែករំលែកមេឃពណ៌ខៀវ" "ការចែករំលែកភាពសុខសាន្ត" "ការចែករំលែកភាពសុខដុមរមនា" និង "ការរួមរស់និងវិបុលភាពរួម"