កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងការវិនិយោគចិន-អាស៊ានលើកទី២០នឹងប្រារព្ធធ្វើឡើងនៅក្រុងNanNingភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីប្រទេសចិន

CRI, September 12, 2023
Size:

កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងការវិនិយោគចិន-អាស៊ានលើកទី២០នឹងប្រារព្ធធ្វើឡើងនៅក្រុងNanNingភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីប្រទេសចិននៅថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែកញ្ញា ដោយបន្តបង្កើតវេទិកាបើកទូលាយថ្នាក់ខ្ពស់។

តាមការឧទ្ទេសនាមពីសមាគមជំរុញពាណិជ្ជកម្មភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីឱ្យដឹងថា ភ្ញៀវថ្នាក់ខ្ពស់មកពីមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មនៃកិច្ចប្រជុំកំពូលលើកនេះ បានប្រមូលផ្តុំធនធានមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិននិងអាស៊ាន អ្នកដឹកនាំសហភាពពាណិជ្ជកម្មប្រទេសទាំង១០ប្រជុំគ្នា សហគ្រាសនាំមុខនៃមជ្ឈដ្ឋានពាណិជ្ជកម្មបានកំណត់នឹងចូលរួមកិច្ចប្រជុំលើកនេះ នឹងធ្វើការផ្លាស់ប្តូរស្តីពីប្រធានបទក្តៅផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានដូចជា ការធ្វើបរិវត្តកម្មនិងបច្ចុប្បន្នកម្មនៃកិច្ចប្រជុំកំពូល ការកសាង សហគ្រាសក្នុងតំបន់RCEPដោយស្របច្បាប់ ការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.0  ព្រមទាំងថាមពលថ្មី  សេដ្ឋកិច្ចបៃតង កិច្ចសហប្រតិបត្តិការកសិកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងដែនជាដើម ដើម្បីរួមចំណែកប្រកបដោយប្រាជ្ញាឈ្លាសវៃក្នុងឧស្សាហកម្មនិងពាណិជ្ជកម្មដល់ការជំរុញការបើកទូលាយបែបប្រព័ន្ធ និងការបើកទូលាយដោយកម្រិតខ្ពស់៕