លោក Li Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា

CRI, September 11, 2023
Size:

នារសៀលថ្ងៃទី៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៅទីក្រុងហ្សាការតា។

លោក Li Qiang បានមានប្រសាសន៍ថា ទំនាក់ទំនងចិន-កម្ពុជាបានធន់នឹងបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិ។ ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តបានរបស់កម្ពុជា។ ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងដោយមេត្រីភាព តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ថែមទៀត និងជំរុញការអភិវឌ្ឍរួម។ ចាត់ទុកការពិភាក្សានិងចុះហត្ថលេខាលើគំរូថ្មីនៃផែនការកសាងសហគមន៍រួមវាសនា ដើម្បីគ្រោងផែនការមេស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ក្នុងន័យជួយកម្ពុជាឱ្យមានការរីកចម្រើន អភិវឌ្ឍ និងរក្សាបានស្ថិរភាពយូរអង្វែង។  

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនរយៈពេល៦៥ឆ្នាំមក  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ រដ្ឋាភិបាលថ្មីនៃកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ពោលគឺធ្វើការជាមួយសមភាគីចិន ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពទ្វេភាគីដែលរួមគ្នាបង្កើតឡើងដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងលោក Xi Jinping ប្រធានរដ្ឋចិន។