«របាយការណ៍ស្តីពីការអភិវឌ្ឍសកលឆ្នាំ២០២៣»ត្រូវបានប្រកាស

CRI, September 8, 2023
Size:

មជ្ឈមណ្ឌលចំណេះដឹងស្តីពីការអភិវឌ្ឍអន្តរជាតិចិនបានប្រកាស «របាយការណ៍ស្តីពីការអភិវឌ្ឍសកលឆ្នាំ២០២៣»កាលពីថ្ងៃទី៥ខែកញ្ញា  របាយការណ៍បានវិភាគដោយគ្រប់ជ្រុងជ្រោយនូវស្ថានការណ៍ជាមូលដ្ឋាននាពេលបច្ចប្បន្ន និន្នាការដ៏សំខាន់និងគំនិតឆ្លើយតបនៃការអភិវឌ្ឍសកលនាពេលបច្ចុប្បន្ន ក្នុងគោលបំណងជំរុញឱ្យការអភិវឌ្ឍសកលវិលត្រឡប់ទៅកាន់គន្លងប្រក្រតីភាព ប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីលុបបំបាត់ឱនភាពអភិវឌ្ឍសកល និងពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ 

របាយការណ៍បានលើកឡើងពីនិន្នាការអភិវឌ្ឍន៍សកល ដោយសម្គាល់ឃើញថាពិភពលោកបានឈានចូលដំណាក់កាលប្រែប្រួលនិងរង្គោះរង្គើថ្មី ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាស ភាពមិនប្រាកដប្រជានិងលក្ខណៈអស្ថិរភាពនៃការអភិវឌ្ឍបានកើនឡើង ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអភិបាលកិច្ចសកលមានសារៈសំខាន់ណាស់។

របាយការណ៍បានលើកឡើងពីការអនុវត្តដោយជាក់ស្តែងនៃការអភិវឌ្ឍនិងការរួមចំណែករបស់ប្រទេសចិន  ការលើកឡើងនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”រយៈពេល១០ឆ្នាំកន្លងមក បានជំរុញការវិនិយោគទុនជិត១ទ្រីលានដុល្លារអាមេរិក ដែលមានគម្រោងសហប្រតិបត្តិការជាង៣ពាន់គម្រោង បានផ្តល់ឱកាសការងារជាង៤សែន២ម៉ឺននាក់ចំពោះប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ ហើយបានជួយមនុស្សចំនួនជិត៤ពាន់ម៉ឺននាក់ឱ្យចេញផុតពីភាពក្រីក្រ៕