មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានបើកធ្វើ

CRI, September 8, 2023
Size:

ថ្ងៃទី៥ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានបើកធ្វើនៅទីស្នាក់ទូទៅការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់ ដោះស្រាយបញ្ហានិងការសាកល្បងដែលពិភពលោកកំពុងប្រឈមមុខតាមរយៈស្មារតីពហុភាគីនិយម ដើម្បីការពារសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឱ្យបានកាន់តែល្អប្រសើរ ។

លោក Francis បានអំពាវនាវឱ្យរដ្ឋសមាជិកជំរុញសន្តិភាពតាមរយៈការផ្តល់សិទ្ធិ ដល់ជនងាយរងគ្រោះបំផុត និងប្រមូលផ្តុំធនធានដើម្បីសម្រេចបានវិបុលភាពរួម ។

លោកស្រីAmina Jane Mohammed  អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងពិធីបើកក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres ដោយលើកឡើងថា ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីជំរុញសន្តិភាព និងវឌ្ឍនភាពក្នុងវិស័យសិទ្ធិមនុស្ស និងកសាងពិភពលោកមួយដែលនាំមកនូវក្តីសង្ឃឹមសម្រាប់មនុស្សយើងទាំងអស់គ្នានិងមិនទុកចោលនរណាម្នាក់នោះឡើយ៕