លោក Li Qiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៦

CRI, September 7, 2023
Size:

     នាព្រឹកថ្ងៃទី ៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន (១០+១) លើកទី ២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Li Qiang បានលើកឡើងសំណើបួនចំណុចស្តីពីការកសាងសហគមន៍រួមវាសនាចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ ពោលគឺទីមួយ រួមគ្នាកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ ។ ទីពីរ  ពួតដៃគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មដែលកំពុងរីកចម្រើនថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យរថយន្តដើរដោយថាមពលស្អាត ថាមពលសូឡានិងបញ្ញាសិប្បនិម្មិតជាដើម ។ ទី៣ គឺធ្វើការរួមគ្នាដើម្បីគាំពារសុខសន្តិភាពក្នុងតំបន់ និងអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងបណ្តាញអ៊ីនធើណែត ។ ទី៤ គឺរួមគ្នាបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន 

លោក Li Qiang បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវបំណងដើមនៃការរួមសាមគ្គីគ្នាធ្វើកិច្ចខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លាជាមួយបណ្តាប្រទេសអាស៊ាន ប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ដើម្បីកសាងផ្ទះរួមដែលប្រកបដោយសុខសន្តិភាព  វិបុលភាព ភាពស្រស់ស្អាត និងមិត្តភាព។