លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-ឥណ្ឌូណេស៊ី

CRI, September 7, 2023
Size:

នាល្ងាចថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-ឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ លោក Luhut ប្រធានក្រុមការងារដឹកនាំកិច្ចសហប្រតិបត្តិការជាមួយចិនរបស់ឥណ្ឌូណេស៊ី និងតំណាងប្រហែល ២០០ រូបមកពីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានចូលរួមក្នុងពិធីនេះ។

លោក Li Qiang បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី សម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ 

លោក Li Qiang បានបញ្ជាក់ថា កាលណាស្ថានការណ៍មានការផ្លាស់ប្តូរយ៉ាងខ្លាំង យើងគួរតែក្តាប់និន្នាការទូទៅ និងចរន្តសំខាន់ឱ្យបានជាប់។ សហគ្រិននានាគួរតែពង្រឹងជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងស្វែងរកការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ 

លោក Luhut បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូណេស៊ី និងប្រទេសចិនបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី និងបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក   ឥណ្ឌូណេស៊ីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិនបន្ថែមទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី ។