កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ផ្តោតលើកំណើនសេដ្ឋកិច្ចក្នុងតំបន់

CRI, September 6, 2023
Size:

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ បានបើកធ្វើនៅទីក្រុងហ្សាការតា រដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៥ ខែកញ្ញា ។ លោក Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានអំពាវនាវឱ្យរដ្ឋសមាជិកខិតខំប្រឹងប្រែងដើម្បីកសាងអាស៊ានឱ្យទៅជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ វិបុលភាព សន្តិភាព និងស្ថិរភាព។

 លោក Widodo បានបញ្ជាក់ថា ការរួបរួមសាមគ្គីរបស់អាស៊ានត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរួមរស់ដោយសុខដុមនីយកម្មរវាងវប្បធម៌ ជាតិសាសន៍ ភាសា និងសាសនាផ្សេងៗគ្នា។ សមភាពគឺជាតម្លៃស្នូលរបស់អាស៊ាន ហើយអាស៊ានមានឆន្ទៈក្នុងការសហការជាមួយគ្រប់ភាគីដើម្បីទទួលបានសន្តិភាព និងវិបុលភាព។ គោលដៅច្បាដ៏ស់លាស់របស់អាស៊ានគឺដើម្បីក្លាយជាមជ្ឈមណ្ឌលនៃកំណើន ហើយសមាជិកអាស៊ានទាំងអស់ត្រូវតែធ្វើការរួមគ្នាប្រកបដោយការសម្របសម្រួល ភាពក្លាហាន និងឆាប់រហ័ស ។ ទន្ទឹមនឹងនោះ អាស៊ានត្រូវការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ដែលកាន់តែស្របតាមតម្រូវការរបស់ប្រជាជន ៕